Tel: 855-23-428120, Fax: 855-23-427105

កម្មវិធីអាហារូបករណ៍នៃមូលនិធិអភិវឌ្ឍអាស៊ី សម្រាប់ឆ្នាំសិក្សា២០១៩-២០២០

Posted on: 2018-11-29 14:17:17

កម្មវិធីអាហារូបករណ៍នៃមូលនិធិអភិវឌ្ឍអាស៊ី សម្រាប់ឆ្នាំសិក្សា២០១៩-២០២០..

តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ នេះ កម្មវិធីអាហារូបករណ៍នៃមូលនិធិអភិវឌ្ឍអាស៊ី នឹងផ្តល់អាហារូបករណ៍ដល់យុវនិស្សិតកម្ពុជាចំនួន១៥រូប ជាសាច់ប្រាក់ ៤លានរៀល ក្នុងមួយឆ្នាំ សម្រាប់និស្សិតម្នាក់ (ឬ១០០០ដុល្លារ) ក្នុងអំឡុងពេល៤ឆ្នាំ។ បេក្ខជនជាយុវនិស្សិតទាំងអស់ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
១. ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យនៅព្រះរាជាណាចក្រកម្ពុជា
២. ជានិស្សិតជ្រើសរើសដោយក្រសួងអប់រំ យុវជន និងកីឡា ដោយមានប្រវត្តិនៃការសិក្សា និងមានគោលដៅនៃការសិក្សាល្អ
៣. ជានិស្សិតដែលមានសញ្ជាតិកម្ពុជា

បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ទទួលអាហារូបករណ៍នេះ ត្រូវបំពេញពាក្យស្នើសុំដូចមានក្នុងតំណភ្ជាប់នៃសេចក្តីប្រកាសពត៌មាននេះ អោយបានមុនថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។ ក្រសួងអប់រំ យុវជន និងកីឡា នឹងទាក់ទងដោយផ្ទាល់ ទៅកាន់បេក្ខជនដែលត្រូវបានជ្រើសរើស។

https://goo.gl/forms/ocF9uY3wqC6oICel1

Asia Development Foundation Scholarship Program for the 2019-2020 Academic Year.

Through the collaboration with Ministry of Education, Youth and Sport, the Asia Development Foundation will launch the Scholarship Program for the 2019-2020 Academic Year. This Scholarship Program will award 15 Freshmen of the universities in Cambodia with the amount of 4 000 000 Riel/year (USD 1,000/year) per person for the period of 4 years. The candidates must be under the following criteria:
1. A freshman at Cambodian Universities
2. A person who is recommended by MoEYS to be among the first rank or equivalent of each University
3. A person who is a Cambodian Citizen

In Addition, the Asia Development Foundation plans to allow the recipients to learn Korean for free through Korean Learning Videos for the beginner course of Korean learning.

The candidates interested in this Award shall complete the following application form online before 15 December 2018. Only selected candidates will be contacted.

https://goo.gl/forms/ocF9uY3wqC6oICel1តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ នេះ កម្មវិធីអាហារូប...


Partnership