Tel: 855-23-428120, Fax: 855-23-427105

កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹង...

Posted on: 2019-10-09 09:50:59

តំណចុះឈ្មោះ៖ http://bit.ly/impactyouth26

យុវជនកម្ពុជាចំនួន១២នាក់ដែលឆ្លងកាត់ការចូលរួមកម្មវិធីស្ម័គ្រចិត្តអន្តរជាតិមួយ បានរៀបចំឡើងនូវកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹង ស្តីពីការងារស្ម័គ្រចិត្ត, ភាពជាអ្នកដឹកនាំក្នុងការងារស្ម័គ្រចិត្ត, គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងឱកាសសម្រាប់អ្នកស្ម័គ្រចិត្តដែលមានភាពជាអ្នកដឹកនាំ។ អ្នកចូលរួមនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ ការយល់ដឹងពីអ្វីទៅជាការងារស្ម័គ្រចិត្ត, ការចាប់ផ្តើម និងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់ខ្លួន, ស្វែងយល់ពីគោលដៅអភិវឌ្ឍន៍ពិភពលោកប្រកបដោយចីរភាព និងទទួលបាននូវព័ត៌មានក៏ដូចជាឱកាសនិងបទពិសោធន៍ជាច្រើនពីកម្មវិធីចែករំលែកមួយនេះ។ អ្នកចូលរួមក៏ជា ផ្នែកមួយដ៏សំខាន់ក្នុងការចែករំលែកពីបទពិសោធន៍ និងចំណេះដឹងទៅវិញទៅមកក្នុងកម្មវិធីនេះផងដែរ។ កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំអគារ B នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចាប់ពីម៉ោង៨ ព្រឹកដល់ម៉ោង១១ និង៣០នាទី ព្រឹក។

***ចូលរួម ដោយ សេរី!

ខាងក្រោមនេះគឺជាតំណដើម្បីចុះឈ្មោះចូលរួមក្នុងកម្មវិធី៖

http://bit.ly/impactyouth26

No photo description available.

 


Partnership