Tel: 855-23-428120, Fax: 855-23-427105

សេចក្តីជូនដំណឹងស្តីពីការសិក្សាពីចម្ងាយ

Posted on: 2020-05-16 11:22:46

សាកលវិទ្យាល័យសូមអរគុណដល់ comments ទាំងឡាយរបស់និស្សិតយេីងមួយចំនួនស្តីពីករណីបេីកការបង្រៀននិងការរៀនតាមប្រពន្ធ័​ online (google classroom និង​ google meet) ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺវិរ៉ុសកូវិត១៩។​ សាកលវិទ្យាល័យយល់ចំពោះការលំបាកនេះនិងសូមលេីកទឹកចិត្តឲ្យនិស្សិតបន្តការសិក្សាស្របតាមការណែនាំរបស់សាស្ត្រាចារ្យជំនាញនិមួយៗ។ ការបង្រៀននិងការៀនតាម​ប្រពន្ធ័​ online (google classroom និង​ google meet) នេះជាជម្រេីសល្អមួយដែលធានាបាននូវការបន្តការសិក្សានៅក្នុងតំណាក់កាលកូវិដ១៩នេះបានចប់ស្របតាមកម្មវិធីនិងមានគុណភាព។ នៅពេលសាកលវិទ្យាល័យអាចបេីកឡេីងវិញនិស្សិតមកបន្តសិក្សាជាធម្មតាឡេីងវិញនិងមិនមានការពន្យាពេលសិក្សាទេ។

 

ដោយឡែកនិស្សិតដែលមិនទាន់បង់ថ្លៃ និងមានបញ្ហាហិរញ្ញវត្ថុអាចអញ្ជេីញមកពិគ្រោះផ្ទាល់ជាមួយមន្ត្រីហិរញ្ញវត្ថុរបស់សាកលវិទ្យាល័យ។ សាកលវិទ្យាល័យអាចផ្តល់ជូននិស្សិតនូវជម្រេីស​ អាចមិនចូលសិក្សាតាម​  online learning នេះបាននិងត្រូវចាត់ទុកថាជាការព្យួរការសិក្សា នៅពេលចូលរៀនបន្ត​ ហេីយអាចនឹងត្រូវរងចាំបន្តការសិក្សារហូតដល់ឆ្នាំក្រោយដោយការសិក្សារបស់យេីងអនុវត្តតាមប្រពន្ធ័ឆមាស។

 

    សាកលវិទ្យាល័យសូមឲ្យនិស្សិតទាំងអស់ មេត្តាយោគយល់ និងចូលរួមកិច្ចសហការឱ្យបានល្អដើម្បីដំណើរការការបណ្ដុះបណ្ដាលរបស់យើងបានប្រកបដោយជោគជ័យ ក្នុងស្ថានភាពដ៍លំបាកនេះ។


Partnership