Tel: 855-23-428120, Fax: 855-23-427105

ចូលរួមដាំដើមឈើចំនួន900ដើម

Posted on: 2017-06-18 10:24:25

នេះជាឆ្នាំទី៥នៃសកម្មភាពដាំដើមឈើរបស់ខ្ញុំ។ដំបូងបង្អស់ខ្ញុំសូមសំដែងនូវកត្តញ្ញុតាធម៌ដ៏ជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងដែលជានិច្ចកាលលោកតែងតែគាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពសង្គមរបស់ខ្ញុំជាដរាបមក។ នៅថ្ងៃទី18 ខែមិថុនា ឆ្នាំ2017នេះជាទិវាដែលប្រជាជាតិខ្មែរទាំងមូលបានប្រារព្ធនូវព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុសម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ 81ព្រះវស្សាយាងចូល82ព្រះវស្សា។ ទូលព្រះបង្គំ សូមក្រាបថ្វាយព្រះពរ សម្តេចម៉ែ សូមព្រះអង្គមានព្រះសុខភាពល្អបរិបូណ៌ និងព្រះជន្មយឺនយូរជាងរយព្រះវស្សា។ ដើម្បីអបអរសាទរព្រះរាជពិធីដ៏ឧឡារិកនេះ និស្សិតស្ម័គ្រចិត្តនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន171នាក់សហការជាមួយលោកស្រីនាយិកា លោកគ្រូ អ្នកគ្រូសិស្សថ្នាក់ ទី11​ 12 ចំនួន160នាក់ពីវិទ្យាល័យសម្តេចឪ ស្រុកសំរោង ចូលរួមដាំដើមឈើចំនួន900ដើម(600ដើមដាំនៅក្នុងបរិវេណវិទ្យាល័យសម្តេចឪ 1០០ដើមនៅវិទ្យល័យ ហ៊ុន សែន អង្គរបុរី ស្រុកអង្គរបុរី និង200ដើមដាំក្នុងបរិវេណវត្ត និងវិទ្យាល័យសមរលាវ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាតាកែវ)។ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនជីបម៉ុង ខូអិលធីឌីដែលបានឧបត្ថម្ភដើមឈើ300ដុល្លារ លោក ហូ វណ្ឌី នាយកក្រុមហ៊ុន World Express Tour និងក្រុមគ្រួសារចំនួន 100$ និស្សិត ចាន់ សុខាម៉ី ចំនួន100$ Mss. Chum Chanleakhena 20$ លោកជំទាវ គីម ហុង ចំនួន 100 $ លោក វេង គ្រយហួង ចំនួន 100 $ លោកស្រី ហេង ច័ន្ទណារី ចំនួន 30 $ លោក សេង ហ់ាង (ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ)ចំនួន 100 $ Star Sport Cambodia(ហាងលក់សម្លៀកបំពាក់ និងសម្ភារកីឡា Original មានទីតាំងនៅគរីរម្យ) ចំនួន 100 $​ លោក នន្ទ សោភា 30000រ។


Partnership