Tel: 855-23-428120, Fax: 855-23-427105

សមាគមន៍និស្សិត

  1. ចក្ខុវិស័យ
    ជាសមាគមដែលឈានមុខគេក្នុងចំណោមសមាគមទាំងអស់នៅក្នុងប្រទេសកម្ពុជា
  2. បេសកកម្ម
    រួមចំណែកដល់សាកលវិទ្យាល័យ និងសង្គមជាតិក្នុងការផ្តល់ជូននិស្សិតនៅក្នុងសាកលវិទ្យាល័យនូវ សមត្ថភាពបញ្ញា គុណភាព គុណតម្លៃ និងសិលធម៌ខ្ពស់ ។
  3. គោលបំណង
    • គោរពវិន័យ
    • ការចូលរួមការងារស្ម័គ្រចិត្ត និងការងារសង្គមរបស់និស្សិត
    • ទទួលបានការងារសមរម្យក្រោយពេលបញ្ចប់ការសិក្សា
  4. សកម្មភាព
    • រក្សាសណ្តាប់ធ្នាប់ និងវិន័យរបស់និស្សិតតាមរយៈការសហការជាមួយប្រធានថ្នាក់ អនុប្រធានថ្នាក់ និង សាស្រ្តាចារ្យ
    • ពង្រឹង និងរក្សាអនាម័យថ្នាក់រៀន បរិវេណសាកលវិទ្យាល័យ ជាពិសេសគឺអនាម័យបន្ទប់ទឹករបស់និស្សិត
    • ស្វែងរក និងផ្សព្វផ្សាយនូវពត៏មានដែលទាក់ទងនឹងការជ្រើសរើសបុគ្គលិក ការប្រឡងអាហារូបករណ៍សិក្សា ក្នុង និងក្រៅប្រទេស
    • ជ្រើសរើសនិស្សិតឆ្នើមទៅតាមជំនាញនីមួយៗ ដើម្បីបង្កើតក្លឹបសិក្សាជូនដល់និស្សិតគ្រប់មហាវិទ្យាល័យ
    • ស្នើសុំលិខិតសរសើរពីសាកលវិទ្យាល័យ ដើម្បីចែកជូនដល់និស្សិតឆ្នើមគ្រប់ជំនាន់ គ្រប់ជំនាញ
    • បង្កើតកម្មវិធីប្រកួតប្រជែងនៅក្នុងសាកលវិទ្យាល័យ ដូចជាកម្មវិធីដេញដោលមតិ កម្មវិធីអ្នកមានវោហាសាសន៍ ល្អ និងកម្មវិធីមិត្តឆ្លាត ជាដើម-ល-
    • បញ្ជូននិស្សិតឆ្នើមដើម្បីចូលរួមប្រកួតប្រជែងជាមួយគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗ ដូចជាកម្មវិធី SMART GAME ជាដើម
    • តបតាមអនុសាសន៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ការពារយ៉ាងដាច់ខាត មិនឲ្យមាននិស្សិតណាម្នាក់ បោះបង់ការសិក្សាឡើយ
    • បង្កើនកិច្ចសហការជាមួយអង្គការ ស្ថាប័ននានា ដើម្បីធ្វើសិក្ខាសាលាផ្តល់ចំណោះដឹងបន្ថែមដល់និស្សិត
    • ទំនាក់ទំនងជាមួយក្រុមហ៊ុន អង្គការ ស្ថាប័នផ្សេងៗដើម្បីឲ្យនិស្សិតបានធ្វើការស្ម័គ្រចិត្ត និងចុះស្រាវជ្រាវ Assignment ជាដើម
    • ដឹកនាំនិស្សិតចុះកម្មសិក្សាតាមតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ដូចជា រោងចក្រស្រាបៀរអង្គរ កំពង់ផែស្វ័យយ័តខេត្តព្រះសីហនុ និងខេត្តកោះកុងជាដើម

Partnership