Internal Rule
Hot News
Facebook

Youtube And Twitter
Visitor Counter
ដំណឹង​ជ្រើសរើស​បុគ្គលិក​...

សាកលវិទ្យាល័យជាតិគ្រប់គ្រងមានកិត្តិយសប្រកាសដល់និស្សិតកំពុងសិក្សាឆ្នាំទី ៣ និង៤ គ្រប់ជំនាញឱ្យបានជ្រាបថា ធនាគារវឌ្ឍនៈត្រូវការជ្រើសរើសបុគ្គលិកច្រើននាក់និងច្រើនជំនាញដើម្បីបំរើរការនៅទីតាំងមេ និង នៅតាមសាខានានា ដោយមិនត្រូវការបទពិសោធន៍ និងមិនត្រូវការមានគុណវុឌ្ឍន៍សិក្សាត្រូវជំនាញឡើយ។និស្សិតទាំងឡាយដែលចាប់អារម្មណ៍ការងារដូចដែលមានក្នុងប្រកាសក្នុងខិតបណ្ណខាងក្រោម សូមអញ្ជើញចុះឈ្មោះចួលរួមធ្វើតេស្ត (សរសេរ និងប្រើភាសាអង់គ្លេសជាគោល)ជាមួយធនាគារវឌ្ឍនៈ។ កម្មវិធីធ្វើតេស្ត ចែកចេញជាពីរវេន៖ វេនទី១​ ព្រឹក ៩ម៉០០ ដល់ ១០ម៉៣០ ថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ ២០១៩ នៅសាលប្រជុំB និង វេនទី២​ រសៀល ១៤ម៉០០ ដល់ ១៥ម៉៣០ ថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០១៩ នៅសាលប្រជុំB។ សូមអញ្ចើញចុះឈ្មោះចូលរួមធ្វើតេស្ត ជាមួយសាកលវិទ្យាធិការរង ស៊ឹម សុវិចារណ៍ តាមរយៈលេខទូរស័ព្ញ រឺ តេលេក្រាមលខ 012286881​ ដោយប្រាប់ ឈ្មោះ ជំនាន់ ក្រុម និងលេខទូរស័ព្ទ ឱ្យបានមុនថ្ងៃទី១៨​ មិថុនា ឆ្នាំ ២០១៩។សម្រាប់ពត៌មានលំអិតអំពីការងារនីមួយៗ សូមអញ្ចើញចូលក្នុងវេបសាយដែលផ្តល់ក្នុងខិតបណ្ណផ្សព្វផ្សាយរបស់ធនាគារខាងក្រោម។​ សូមអរគុណ!