ផ្អាកដំណើរការគ្រឹះស្ថានជាបណ្ដោះអាសន្នចំនួន០២សប្ដាហ៍

Posted on: 2020-11-10 10:38:55

យោងសេចក្ដីជូនដំណឹងលេខ៦៤ អយក.សជណចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការផ្អាកដំណើរការគ្រឹះស្ថានជាបណ្ដោះអាសន្នចំនួន០២សប្ដាហ៍ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅដោយត្រូវដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធOnline Learning។ សូមព្រឹទ្ធបុរសគ្រប់មហាវិទ្យាល័យ និងផ្នែកពាក់ព័ន្ធទាំងអស់មេត្តាផ្សព្វផ្សាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពតាមស្មារតីសេចក្ដីណែនាំ និងសូមពង្រឹងការអនុវត្តវិធានការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ របស់ក្រសួងអប់រំ និងក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។ ការចូលរៀនជាថ្មីតាមប្រព័ន្ធHybrid Classroom វិញ សាលានឹងជូនព័ត៌មានជាថ្មីក្រោយពីបានបញ្ចប់ការសិក្សាតាមOnline Learning រយៈពេល០២សប្ដាហ៍រួច។ សូមមេត្តាផ្សព្វផ្សាយ និងចាត់តាំងអនុវត្តជាការបន្ទាន់។


Partnership